Tuesday, April 18, 2017

ធ្លាយ​ដំណឹង​ថ្ងៃ Lee Min Ho ចូល​បម្រើ​ទ័ព

No comments :
បើ​តាម​ប្រ​ភព​ផ្ទៃ​ក្នុង​មួយ​ពី​ផលិតកម្ម MYM​បាន​​ឲ្យ​ដឹង​ថា​ Lee Min Ho នឹង​ចូល​បម្រើ​ទ័ព​នៅ​ថ្ងៃ​ទី​១២ ខែ​ ឧសភា​នេះ​។ តារា​វ័យ​២៩​ឆ្នាំ​រូប​​នេះ​នឹង​ចាប់​ផ្ដើម ការ​បម្រើ​​កាតព្វកិច្ច​​កង​ទ័ព​​របស់​​ខ្លួនដោយ​ធ្វើ​ជា​អ្នក​បម្រើ​សេវា​ សង្គម​នៅ​តំបន់ Gangnam។

Lee Min Ho នឹង​ធ្វើ​ជា​អ្នក​បម្រើ​សេវាកម្ម​សង្គម​​ជា​ដំបូង​សិន​ មុន​ទៅ​ជំរំ ដោយ​សារ​តែ​របួស​របស់​គេ​ធ្លាប់មាន​របួស​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ ​មិន​ទាន់​ជា​ដាច់​ ជាមួយ​នឹង​លោក Jung Il Woo កាល​ពី​ឆ្នាំ​ ២០០៦។ របួស​នេះ​បាន​ធ្វើ​ឲ្យ​គេ​ដាក់​ឆ្អឹង​ដែក​ក្នុង​ជើង​ និង ព្រម​ទាំង​បាក់​ក​ជើង​ផង​ដែរ។
កាល​ពី​ដើម​ឆ្នាំ​នេះ ធ្លាប់​មាន​ការ​រាយ​ការណ៍​ថា​ Lee Min Ho នឹង​ចូល​បម្រើ​នៅ​ខែ​មីនា​ ឫ មេសា។ ប៉ុន្តែ​អ្នក​គ្រប់​គ្រង​របស់​គាត់​បាន​បដិសេធ​ ដោយ​បាន​និយាយ​ថា​ពុំ​ទាន់​បាន​ទទួល​លិខិត​សំបុត្រ​ទេ។ នេះ​អាច​បញ្ជាក់​ថា សំបុត្រ​នោះ​ទើប​តែ​មក​ដល់​ ដែល​ Lee Min Ho នឹង​ចូល​បម្រើ​កាតព្វកិច្ច​ជា​កងទ័ព​របស់​ខ្លួន​រយៈពេល ២​ឆ្នាំ។​​​​​​៕

No comments :

Post a Comment