Friday, March 31, 2017
ហោរាសាស្រ្តប្រចាំថ្ងៃ ឆ្នាំទាំង១២ ថ្ងៃ សៅរ៏ ទី ១ ខែ មេសា ឆ្នាំ ២០១៧
ឆ្នាំជូត
ទំនាយឆ្នាំកំណើត
ឆ្នាំជូត (កណ្ដុរ) ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។
ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកា មិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនា ធ្វើរាជការ យកអាសាចៅហ្វាយនាយ នឹងបានជា ឃុននាងចូលចិត្ត ជេរកូនប្រពន្ធ និងបរិភោគវត្ថុណាដែល ជាសត្រូវដល់ខ្លួនស្រឡាញ់តែទ្រព្យសម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អានសមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ ។ បើ ស្ត្រីវិញ នឹងបានកូន ២ នាក់ ជាទីពឹង ពំនាក់អាស្រ័យ ។ អាយុបាន ១ ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ ព្រោះមានរោគច្រើន ។ អាយុបាន ១៥ ឆ្នាំ ត្រូវចេញពីលំនៅ ទៅនៅទីដទៃ ទើបមានលាភ។
អាយុ ១១ ១២ ១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គា ជាចិត្ត ចិត្តនោះច្រើនតែឃ្លេង ឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យមល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន។ ព្រះចន្ទ្រនិងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេចប្រយោជន៍ តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខនិងព្រះសៅរ៍ ជាជើងច្រើនតែជាមនុស្ស ចូល ចិត្តដើរ ។
ឆ្នាំជូត អ្នកមានកំណើតក្នុង
ឆ្នាំជូត អ្នកមានកំណើតក្នុង
- ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា ។
- ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ ។
- ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង ។ - ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ ។

- ថ្ងៃអាទិត្យ: កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត ។
- ថ្ងៃច័ន្ទ: នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់ ។
- ថ្ងៃអង្គារ: កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច ។
- ថ្ងៃពុធ: នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ ។
- ថ្ងៃព្រហស្បតិ៍: កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់ ។
- ថ្ងៃសុក្រ: កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់ ។
- ថ្ងៃសៅរ៍: កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង ។

ឆ្នាំឆ្លូវ
ទំនាយឆ្នាំកំណើត
ឆ្នាំឆ្លូវ (គោ) ពង្សមនុស្សប្រុស ត្រូវកាលព្រះមហាជនកលាមាតាទៅរកអាចារ្យ សំពៅបែកធ្លាយកណ្ដាលសមុទ្រ បាននាងមេខលា នាំយកទៅទុកក្នុងឧទ្យាន ។
ឆ្នាំឆ្លូវ បើធ្វើជំនួញ នឹងមានលាភច្រើន មានកូន ៤ នាក់ បានកូនម្នាក់ជាទីពំនាក់អាស្រ័យ ម្នាក់ទៀតចូលចិត្តធ្វើការ រាជការ ។
បើកើតថ្ងៃច័ន្ទ ជាមាត់ មាត់នោះឆុតណាស់និយាយស្ដីស្រស់ស្រាយរៀនសូត្រវិជ្ជាបានល្អ ចរចាមិនចាញ់ប្រៀបគេទេ! ព្រះពុធជាចិត្ត ចិត្តនោះត្រូវការតែពាក្យណាដែលមានប្រយោជន៍ចូល ចិត្ត សេពគប់ព្រះសង្ឃ និងចៅហ្វាយនាយ នាម៉ឺន មុខមន្ត្រី។ ព្រះសៅរ៍ជាអាសន៍ មានកាមរាគខ្លាំង បើមនុស្សប្រុស នឹងមានប្រពន្ធច្រើន បើស្រីនឹងមានស្នាមក្នុងទីកំបាំង។ ព្រះអាទិត្យនិងព្រហស្បតិជាដៃ ធ្វើការមិនសូវខូចខាត ។ ព្រះអង្គារ និង ព្រះសុក្រ ជាជើង មិនត្រូវការដើរ។
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: គោព្រៃ ធាតុដីឆ្អិន ជាគោឡើង កាត់ពូជច្រើន ចិត្តអាក្រក់ លំបាកប្រើ ចិត្តរឹង កាលនៅពីតូចល្អ។
- ខែ ៨_៩_១០: គោស្រុក ធាតុដីស្ងោរ ចរចាមិនពិត មិនប្រាកដ ចិត្តក្លាហាន។
- ខែ ១១_១២_១: គោស្គាំងស្គម ធាតុដីភ្នំ ជាគោនៅក្នុងរោង រកស៊ីលំបាក តែចិត្តបុណ្យ។
- ខែ ២_៣_៤: គោឧសភរាជ ធាតុដីលាបជង្រុក ឧត្តមល្អ នឹងមានទ្រព្យច្រើន។
- ខែ ៨_៩_១០: គោស្រុក ធាតុដីស្ងោរ ចរចាមិនពិត មិនប្រាកដ ចិត្តក្លាហាន។
- ខែ ១១_១២_១: គោស្គាំងស្គម ធាតុដីភ្នំ ជាគោនៅក្នុងរោង រកស៊ីលំបាក តែចិត្តបុណ្យ។
- ខែ ២_៣_៤: គោឧសភរាជ ធាតុដីលាបជង្រុក ឧត្តមល្អ នឹងមានទ្រព្យច្រើន។
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: គោចិត្តអាក្រក់ អភ័ព្វ មិនល្អ។
- ថ្ងៃច័ន្ទ: គោពោធិសត្វ មានបរិវាច្រើន ល្អណាស់។
- ថ្ងៃអង្គារ: គោសាធារណ៍ អភ័ព្វ មិនល្អ។
- ថ្ងៃពុធ: គោបាក់ជើង ខ្វាក់ភ្នែកផង រកស៊ី ចិញ្ចឹមជីវិតបានដោយលំបាក។
- ថ្ងៃព្រហស្បតិ៍: គោចិត្តល្អ មានទ្រព្យសម្បត្តិច្រើន។
- ថ្ងៃសុក្រ: គោនាយពាណិជ ត្រូវធ្វើការនឿយហត់ជានិច្ច។
- ថ្ងៃសៅរ៍: គោចោរលួចយកទៅសំលាប់ នឹងត្រូវទទួលសេចក្ដីលំបាកជានិច្ច។

ឆ្នាំខាល
ទំនាយឆ្នាំកំណើត
ឆ្នាំខាល (ខ្លា)ពង្សយក្ខិនី ត្រូវកាលព្រះសុវណ្ណសាមទៅដងទឹក ជាមួយពួកសត្វ។
ឆ្នាំខាល ជាអ្នកមានបុណ្យវាសនា កាលនៅពីតូច អភ័ព្វមាតាបិតា និងប្រាសចាកញាតិកា ពឹងបងប្អូន និងញាតិមិនបាន បើពឹងអ្នកដទៃទើបបានល្អ ជាមនុស្សអភ័ព្វ ធ្វើគុណដល់អ្នក ដទៃមិនបានផលប្រយោជន៍ទេ ! អាយុបាន ២ ឆ្នាំ មានគ្រោះអាក្រក់ម្ដង, អាយុ ២០ឆ្នាំឡើងទៅ នឹងបានតាំងខ្លួននៅក្នុងឋនៈគ្រាន់បើដោយខ្លួនឯងគ្រាក្រោយនឹងមានបុណ្យវាសនាល្អ។
កើតថ្ងៃអង្គារ ជាមាត់ មាត់នោះ ចរចា រម៉ោករម៉ាំង ចូលចិត្តនិយាយស្រីៗ និងត្លុកកំប្លែង។ ព្រះព្រហស្បតិ ជាចិត្ត ចិត្តនោះមិនដាច់ ចំណេះវិជ្ជាទន់ខ្សោយ ចូលចិត្តព្រះសង្ឃ។ ព្រះអាទិត្យ ជាអាសន៍ មានកាមរាគខ្លាំង។ព្រះពុធនិង ព្រះសុក្រ ជាដៃ ដៃនោះមានថ្វីល្អ ចូលចិត្តក្នុងការធ្វើជាង។ ព្រះសៅរ៍ និង ព្រះច័ន្ទ ជាជើង នឹងត្រូវដើរច្រើន។
ឆ្នាំខាល អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: ខ្លារខិន ជាធាតុឈើស្ងួត ជាខ្លារក្សាទឹកចិត្តទៀងត្រង់ ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ។
- ខែ ៨ _៩_១០: ខ្លាត្រី ធាតុឈើស្ទន់ នឹងបានកូនមានបុណ្យ នឹងបានពឹងបុណ្យប្រពន្ធ។
- ខែ ១១_១២_១: ខ្លាដំបង ធាតុឈើក្រអូប នឹងមានទ្រព្យជាសេដ្ឋី ចរចាទៀងត្រង់។
- ខែ ២_៣_៤: ខ្លាស៊ីមនុស្ស ធាតុឈើលើកំពូលភ្នំ នឹងមានបញ្ញាឈ្លាសវៃ។

- ថ្ងៃអាទិត្យ: ខ្លានៅក្នុងព្រៃ រកស៊ីដើរផ្លូវឆ្ងាយ។
- ថ្ងៃច័ន្ទ: ខ្លាជាប់អន្ទាក់ នឹងត្រូវលំបាករឿយៗ។
- ថ្ងៃអង្គារ: ខ្លាស៊ីមនុស្ស ទោសៈច្រើន ចិត្តសាហាវ។
- ថ្ងៃពុធ: ខ្លាចាំសីល ចិត្តធម៌ ល្អណាស់។
- ថ្ងៃព្រហស្បតិ៍: ខ្លាឥសីជប់ មានបុណ្យ គ្រាក្រោយនឹងបានជាធំ។
- ថ្ងៃសុក្រ: ខ្លាធ្លាក់ក្នុងជ្រោះ អភ័ព្វ នឹងត្រូវរងទុក្ចជានិច្ច។
- ថ្ងៃសៅរ៍: ខ្លាទេញ្តរក្សា ល្អណាស់ហោង។

ឆ្នាំថោះ
ទំនាយឆ្នាំកំណើត
ឆ្នាំថោះ (ទន្សាយ) ពង្សមនុស្សស្រី ត្រូវកាលព្រះនេមិរាជយាងទៅឋានសួគ៌ និងឋាននរក ។
ឆ្នាំថោះ អ្នកនោះត្រង់ មុខមាត់ដៃជើង ច្រើនតែមានដំបៅជានិច្ច មានខ្ញុំកំដរនិងទ្រព្យសម្បត្តិ គួរសម បើធ្វើស្រែចំការល្អ បានកូនម្នាក់ជាទីពឹងពំនាក់អាស្រ័យ អាយុ ១១ ១៣ ១៥ឆ្នាំ មានគ្រោះថ្នាក់។
កើតថ្ងៃពុធ ជាមាត់ មាត់នោះអភ័ព្វ ចរចាមិនសូវពិរោះ តែប៉ិនប្រសប់និយាយប្រលោមលួង លោម ។ ព្រះសុក្រ ជាចិត្ត ចិត្តនោះ រម៉ោករម៉ាំង ចូលចិត្តយកអាសារចៅហ្វាយនាយ ខ្លួនឯងអភ័ព្វ តែមាន មនុស្សរាប់អានច្រើន ល្មមចិញ្ចឹមខ្លួនបាន ។ ព្រះច័ន្ទជាអាសន៍ មានកាមរោគស្ដួចស្ដើង មិនចូលចិត្តក្នុងការ ចង់ស្រី ។ ព្រះព្រហស្បតិ និង ព្រះសៅរ៍ជាដៃ ធ្វើការងារមានថ្វីដៃល្អ ។ ព្រះអាទិត្យ និង ព្រះអង្គាររជាជើង ជាមនុស្សចូលចិត្តដើរ ។
ឆ្នាំថោះ អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: ទន្សាយនៅក្នុងវង់ព្រះច័ន្ទធាតុឈើស្ងួតលុះត្រាតែលំបាកចិត្ត ទើបបានជាអ្នកជាបើជាមនុស្សសុច រិត នឹងមានបុណ្យវាសនា។
- ខែ ៨_៩_១០: ទន្សាយខ្វាក់ភ្នែកម្ខាងផង បាក់ភ្លៅខាងស្ដាំងផង ធាតុឈើស្ទន់ នឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
- ខែ ១១_១២_១: ទន្សាយស្គាំងស្គមធាតុឈើក្រអូបច្រើនតែលំបាកចិត្ត និង ឈឺដៃជើង គង់បានល្អ ក្នុងកាលជាខាង ក្រោយ។
- ខែ ២_៣_៤: ទន្សាយដាំដូង ធាតុឈើភ្នំមានបញ្ញាឈ្លាសវៃ។

- ថ្ងៃអាទិត្យ: ទន្សាយរត់ចេញពីភ្លើង ត្រូវលំបាកចិត្ត មិនល្អឡើយ
- ថ្ងៃច័ន្ទ: ទន្សាយទេវតាចិញ្ចឹម ល្អណាស់។
- ថ្ងៃអង្គារ: ទន្សាយសាធារណ៍ អភ័ព្វ មិនល្អឡើយ។
- ថ្ងៃពុធ: ទន្សាយបាក់ភ្លៅ រកស៊ីលំបាកណាស់។
- ថ្ងៃព្រហស្បតិ៍: ទន្សាយរត់ទៅមុនកូន ជាមនុស្សចិត្តក្ដៅ និងចិត្តរហ័ស។
- ថ្ងៃសុក្រ: ទន្សាយមានបរិវាច្រើន នឹងបានជាធំល្អណាស់។
- ថ្ងៃសៅរ៍: ទន្សាយស្ដេចចិញ្ចឹម ឧត្តមល្អនាស់។

ឆ្នាំរោង
ទំនាយឆ្នាំកំណើត
ឆ្នាំរោង (ពស់ធំ) ពង្សទេវតាប្រុស ត្រូវកាលព្រះមហោសថដោះប្រស្នាអោយទេវតាស្ដាប់ ។
ឆ្នាំរោង បានកូនជាទីពំនាក់អាស្រ័យ កូនទី ២ មានបុណ្យនិងមានញាតិកា មាសប្រាក់ខ្ញុំកំដរច្រើន ។
កាលអាយុបាន ១៥ ដល់ ១៩ ឆ្នាំ ច្រើតែឃ្លាតចេញពីទីលំនៅទៅទីដទៃ អាយុ ៣០ ឆ្នាំ នឹងបាន លាភច្រើន អាយុបាន ៣៧ ៥០ឆ្នាំ មានគ្រោះអាក្រក់ម្ដង ។
កើតថ្ងៃព្រហស្បតិ ជាមាត់ មាត់នោះចរចាស្រស់ស្រាយពីរោះក្បោះក្បាយ ដឹងគោលអ្នកប្រាជ្ញ ។ ព្រះសៅរ៍ជាចិត្ត ចិត្តនោះទោសៈច្រើន តែឆាប់បាត់ ជាមនុស្សចិត្តបុណ្យ ។ ព្រះអង្គារជាអាសន៍ មានកាម រាគខ្លាំង ច្រើនតែមានស្នាមនៅក្នុងកំបាំង ។ ព្រះសុក្រ និងព្រះអាទិត្យ ជាដៃ ថ្វីដៃទន់ខ្សោយ ធ្វើការងារ ច្រើនមិនបានផលប្រយោជន៍ ។
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ពស់នាគរាជ ធាតុទង់ហ្វ៊ា ធ្វើរាជការល្អ មានខ្ញុំកំដរច្រើន សត្រូវបៀតបៀនមិនបានឡើយ។
- ខែ ៨_៩_១០: ពស់ថ្លាន់ធំ ធាតុមាសរាគី នៅតូច លំបាកចិត្ត ធំឡើងបានល្អ។
- ខែ ១១_១២_១: ពស់វែកទ្រូងរនាម ធាតុស្ពាន់ស ច្រើនមើលងាយគេ តែចិត្តបុណ្យ។
- ខែ ២_៣_៤: ពស់ថ្លាន់ភ្ញី ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់ ធ្វើរាជការនឹងបានជាធំ។
- ខែ ៨_៩_១០: ពស់ថ្លាន់ធំ ធាតុមាសរាគី នៅតូច លំបាកចិត្ត ធំឡើងបានល្អ។
- ខែ ១១_១២_១: ពស់វែកទ្រូងរនាម ធាតុស្ពាន់ស ច្រើនមើលងាយគេ តែចិត្តបុណ្យ។
- ខែ ២_៣_៤: ពស់ថ្លាន់ភ្ញី ធាតុមាសទឹកដប់ ជាអ្នកទៀងត្រង់ ធ្វើរាជការនឹងបានជាធំ។
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ពស់នាគរាជ មានបរិវាច្រើន ល្អណាស់។
- ថ្ងៃច័ន្ទ: ពស់សាធារណ៍ អភ័ព្វ មិនល្អឡើយ។
- ថ្ងៃអង្គារ: ពស់មានពិស ចិត្តកាចហាវ។
- ថ្ងៃពុធ: ពស់ធ្លាក់ជ្រោះ នឹងត្រូវទទួលទុក្ខព្រួយជានិច្ច។
- ថ្ងៃព្រហស្បតិ៍: ពស់ត្រូវមន្តអាគមគេ មិនល្អឡើយ។
- ថ្ងៃសុក្រ: ពស់គេវាយសំលាប់ អភ័ព្វ មិនល្អឡើយ។
- ថ្ងៃសៅរ៍: ពស់គេវាយសំលាប់ អភ័ព្វ មិនល្អឡើយ។

ឆ្នាំម្សាញ់
ទំនាយឆ្នាំកំណើត
ឆ្នាំម្សាញ់ (ពស់តូច) ពង្សមនុស្សប្រុស ត្រូវកាលព្រះភូរិទត្តកំពុងចាំសីលលើដំបូក នាយអាលំ ពាយចាប់យកបាត់ទៅ ។
ឆ្នាំម្សាញ់ ជាអ្នកមិនត្រូវការពឹងអ្នកដទៃ អាយុបាន ៥៦ ឆ្នាំ នឹងមានគ្រោះកាចម្ដង ។
បើកើតថ្ងៃសុក្រ ជាមាត់ មាត់នោះចរចាឡែបខាយ ជាទីគាប់ចិត្តដល់មនុស្សទាំងឡាយ ។ ព្រះអាទិត្យ ជាចិត្ត ចិត្តនោះច្រើនសាប់ឡាប់ មិនស្អាត មិននឹងនួន ។ ព្រះពុធ ជាអាសន៍ មានកាមរាគល្មម គួរសម។ព្រះសៅរ៍ និង ព្រះច័ន្ទ ជាដៃ ធ្វើការងារច្រើនសំរេចដូចសេចក្ដីប្រាថ្នា។ព្រះអង្គារនិងព្រះព្រហស្បតិ៍ ជាជើងជាអ្នកចូលចិត្តដើរ ។
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ស្ដេចពស់តូចៗ ធាតុភ្លើងអគ្គីសនី ច្រើនតែជាមនុស្សមានចិត្តបុណ្យ។
- ខែ ៨_៩_១០: ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹង ហើយមានបញ្ញាច្រើន។
- ខែ ១១_១២_១: ពស់វែកស្រងែធាតុភ្លើងក្នុងថ្មចិត្តបុណ្យ តែច្រើនមើលងាយគេ។
- ខែ ២_៣_៤: ពស់ស្លឹកឈើ ធាតុភ្លើងក្នុងវែក ចិត្តបុណ្យ នឹងបានជាធំ។
- ខែ ៨_៩_១០: ពស់វែកដំបូក ធាតុភ្លើងគប់ ចិត្តរឹង ហើយមានបញ្ញាច្រើន។
- ខែ ១១_១២_១: ពស់វែកស្រងែធាតុភ្លើងក្នុងថ្មចិត្តបុណ្យ តែច្រើនមើលងាយគេ។
- ខែ ២_៣_៤: ពស់ស្លឹកឈើ ធាតុភ្លើងក្នុងវែក ចិត្តបុណ្យ នឹងបានជាធំ។
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ពស់រត់ចេញពីភ្លើង ចុះទៅក្នុងទឹក ច្រើនតែទទួលសេចក្ដីទុក្ខព្រួយ។
- ថ្ងៃច័ន្ទ: ពស់នៅក្នុងរន្ធ មានសេចក្ដីសុខសប្បាយជានិច្ច។
- ថ្ងៃអង្គារ: ពស់រត់ចេញពីភ្លើងព្រៃ អភ័ព្វ តែងតែទទួលសេចក្ដីលំបាកជារឿយៗ។
- ថ្ងៃពុធ: ពស់សាធារណៈ រកស៊ីចិញ្ចឹមជីវិតបានដោយលំបាកមិនល្អឡើយ ។
- ថ្ងៃព្រហស្បតិ៍: ពស់អារក្សនៅក្នុងល្អាងមាស មានបុណ្យ នឹងបានជាធំ ល្អណាស់។
- ថ្ងៃសុក្រ: ពស់រក្សាទ្រព្យ ចិត្តកំណាញ់ មានទ្រព្យច្រើនល្អណាស់។
- ថ្ងៃសៅរ៍: ពស់ស្គារគ្នា ប្រុសច្រើនតែខ្សត់ភរិយា ស្រីច្រើនតែ ចិត្តអ្នកលេង គ្មាន។

ឆ្នាំមមី
ទំនាយឆ្នាំកំណើត
ឆ្នាំមមី (សេះ) ពង្សទេវតាស្រី ត្រូវកាលព្រះច័ន្ទកុមារដែលព្រាហ្មណ៍យកទៅបូជាយញ្ញ បាន ទេវតាមកជួយ ។
ឆ្នាំមមី កាលនៅតូច មាតាបិតាស្រឡាញ់ណាស់ អាយុបាន ២១ ដល់ ២៥ ត្រូវចាកចេញពីទីលំ នៅ អាយុបាន ៣១ ឆ្នាំ មានគ្រោះម្ដង ៦៣ ឆ្នាំម្ដង ។
កើតថ្ងៃសៅរ៍ ជាមាត់ មាត់នោះចរចាផ្ដេសផ្ដាស់ តែគំនិតប្រកាន់ថាត្រូវ ។ ព្រះច័ន្ទ ជាចិត្ត ចិត្ត នោះច្រើនតែវាយឫកខ្ពស់ ចង់តែធ្វើការធំដុំ ។ ព្រហស្បតិ៍ជាអាសន៍ និងជាអ្នកមានចិត្តខ្ជាប់ខ្ជួន ។ ព្រះ អាទិត្យ និងព្រះអង្គារ ជាដៃ ធ្វើការងារមិនសូវល្អ ។ ព្រះពុធនិង ព្រះសុក្រ ជាជើង មិនសូវដើរឆ្ងាយពីទីលំ នៅទេ ។
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: អស្វរាជ (ស្ដេចសេះ) ធាតុភ្លើងអគ្គីសនី មានបញ្ញាច្រើន ចិត្តបុណ្យ។
- ខែ ៨_៩_១០: សេះទ័លច្រក ធាតុភ្លើងគុប ច្រើនតែចិត្ត អ្នកលេង ខុសព្រោះតែមាត់។
- ខែ ១១_១២_១: សេះមនុស្សចិញ្ចឹម ធាតុភ្លើងក្នុងថ្ម នឹងមានទ្រព្យសម្បត្តិ តែមិនសូវថ្កុំថ្កើង។
- ខែ ២_៣_៤: សេះខ្ចកជើង ធាតុភ្លើងក្នុងកែវ នឹងបានយសស័ក្កិធំដុំ ឬ បានជាសេដ្ឋី។
- ខែ ៨_៩_១០: សេះទ័លច្រក ធាតុភ្លើងគុប ច្រើនតែចិត្ត អ្នកលេង ខុសព្រោះតែមាត់។
- ខែ ១១_១២_១: សេះមនុស្សចិញ្ចឹម ធាតុភ្លើងក្នុងថ្ម នឹងមានទ្រព្យសម្បត្តិ តែមិនសូវថ្កុំថ្កើង។
- ខែ ២_៣_៤: សេះខ្ចកជើង ធាតុភ្លើងក្នុងកែវ នឹងបានយសស័ក្កិធំដុំ ឬ បានជាសេដ្ឋី។
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: សេះសន្ធព មានតេជានុភាពច្រើន។
- ថ្ងៃច័ន្ទ: សេះទេវតាចិញ្ចឹម មានបុណ្យវាសនាល្អ។
- ថ្ងៃអង្គារ: សេះមហាក្សត្រចិញ្ចឹម ឧត្តមល្អ នឹងមានទ្រព្យសម្បត្តិច្រើន។
- ថ្ងៃពុធ: សេះសាធារណៈ មាយាទមិនល្អ។
- ថ្ងៃព្រហស្បតិ៍: សេះមន្ត្រីចិញ្ចឹម ឧត្តមល្អ តែនឿយហត់ជានិច្ច។
- ថ្ងៃសុក្រ: សេះស្លាប់មេ អភ័ព្វ គ្មានទីពឹង។
- ថ្ងៃសៅរ៍: សេះថ្លស់សរសៃ នឹងត្រូវធ្លាក់ខ្លួនជាមនុស្សក្រីក្រ លំបាក មិនល្អឡើយ។

ឆ្នាំមមែ
ទំនាយឆ្នាំកំណើត
ឆ្នាំមមែ (ពពែ) ពង្សទេព្តាស្រី ត្រូវកាលព្រះព្រហ្មរែកមាសចុះ មកឋានមនុស្សលោក ហើយចាំសីល ។
ឆ្នាំមមែ កាលពីនៅតូច អភ័ព្វ ពឹងញាតិកាមិនបានអាយុបាន ១ឆ្នាំ លំបាកចិញ្ចឹម អាយុ ១១-១២ឆ្នាំ មានគ្រោះម្ដង អាយុ ១៥ឆ្នាំត្រូវចាកទីលំនៅរបស់ខ្លួន ទើបមានលាភ អាយុ១៦-៣១ឆ្នាំ មានគ្រោះម្ដងទៀតបើធ្វើរាជការ នឹងបានជាធំ ជាទីគាប់ចិត្តរបស់សមណព្រាហ្មណ៍ នឹងបានកូនពីរនាក់ ជាទីពឹងពំនាក់អាស្រ័យ ។
ឆ្នាំមមែ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ពពែ រកស៊ីដាច់សង្វែង ធាតុទង់ហ៊ា ច្រើនតែចូលចិត្តរៀន ចំណេះវិជ្ជា រកស៊ីចិញ្ចឹមជីវិតខ្លួនឯង ស្វែងរកលាភបានដោយកម្រ។
- ខែ ៨_៩_១០: ពពែអ្នកស្រុកចិញ្ចឹម ធាតុមាសរាគីច្រើនតែបានទទួលសេចក្ដីទុក្ខព្រួយ។
- ខែ ១១_១២_១: ពពែខ្ចកជើង ធាតុស្ពាន់ស ច្រើនតែឈឺដៃជើង ទឹកចិត្តក្លាហាន មានសតិបញ្ញាល្អណាស់។
- ខែ ២_៣_៤: ពពែឧកញាចិញ្ចឹម ធាតុមាសទឹកដប់ចិត្តទន់ប្រកបដោយបុណ្យ នឹងបានជាធំមានធនធានច្រើន។

- ថ្ងៃអាទិត្យ: ពពែកណ្ដាលផ្សារ រកបាន ទុកមិនគង់។
- ថ្ងៃច័ន្ទ: ពពែសេដ្ឋីចិញ្ចឹម មានទ្រព្យច្រើន ល្អណាស់។
- ថ្ងៃអង្គារ: ពពែមនុស្សខ្វាក់ចិញ្ចឹម រកស៊ីដាច់សង្វែងឆ្ងាយណាស់។
- ថ្ងៃពុធ: ពពែព្រះរាជគ្រូចិញ្ចឹម មានសតិបញ្ញ ឈ្លាសវាងវៃណាស់។
- ថ្ងៃព្រហស្បតិ៍: ពពែពោធិសត្វចិញ្ចឹម នឹងបានជាធំប្រពៃណាស់។
- ថ្ងៃសុក្រ: ពពែឥតមានម្ចាស់ អភ័ព្វ គ្មានទីពឹង។
- ថ្ងៃសៅរ៍: ពពែខ្វាក់ភ្នែក ត្រូវរងទុក្ខទោសជានិច្ច។

ឆ្នាំវក
ទំនាយឆ្នាំកំណើត
ឆ្នាំវក (ស្វា) ពង្សយក្សប្រុស ត្រូវកាលព្រះធូរ ដែលអសុរនវយក្ខ ចាប់ចងនឹងកន្ទុយសេះ ហើយ នាំយកទៅនគររាជ ។
ឆ្នាំវក បើជាឈ្មួញ នឹងបានលាភច្រើន មានកូន ៤ នាក់ជាទីពឹងនាក់អាស្រ័យ កូនម្នាក់នឹងបានធ្វើ រាជការ ។
កើតថ្ងៃច័ន្ទ ជាមាត់ មាត់នោះចរចាផ្អែមល្អែម ស្គាល់គោលបំណងអ្នកប្រាជ្ញរៀនសូត្រចំណេះ វិជ្ជាល្អណាស់ ជាទីគាប់ចិត្តរបស់សមណៈ និងនាយចៅហ្វាយ ។ ព្រះពុធជាចិត្តនោះ ស្រឡាញ់តែ ពាក្យពេចន៍ ពិរោះក្បោះក្បាយ ។ ព្រះសៅរ៍ ជាអាសន៍ មានកាមរាគខ្លាំង ចូលចិត្តធ្វើសេចក្ដីសិទ្ធស្នាជាមួយនឹងស្ត្រី ហើយច្រើនតែមានប្រពន្ធច្រើន បើស្ត្រីវិញ ចូលចិត្តបេះបួយ និយាយ ដើមគេនឹងមានស្លាកស្នាមក្នុងទីកំបាំង ។ ព្រះអង្គារ និងព្រះព្រហស្បតិ៍ជាដៃ ធ្វើការអ្វីមានថ្វីដៃមិនទន់ខ្សោយ ប៉ុន្តែយឺតយូរបន្តិច ។ ព្រះសុក្រ និងព្រះអាទិត្យ ជាដើម មិនសូវដើរពេក ។
ឆ្នាំវក អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ស្វាពោធិសត្វ ធាតុដែកទន់ ចិត្តសុភាពទន់ភ្លន ធ្វើគុណដល់នរណាមិនបានផលតែបានល្អទៅគ្រា ក្រោយ។
- ខែ ៨_៩_១០: ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ។
- ខែ ១១_១២_១: ស្វាព្រៃស្មសាន ធាតុដែកល្អ ចិត្តក្លាហានមានបរិវារច្រើន។
- ខែ ២_៣_៤: ស្វាព្រាហ្មណ៍ ចិញ្ចឹមលំបាក ធាតុដែកថែបចិត្តបុណ្យ ចរចាទៀងត្រង់ ។
- ខែ ៨_៩_១០: ស្វាព្រៃ ធាតុមេដែក ចិត្តស្មោះត្រង់ល្អនឹងបានជាធំ។
- ខែ ១១_១២_១: ស្វាព្រៃស្មសាន ធាតុដែកល្អ ចិត្តក្លាហានមានបរិវារច្រើន។
- ខែ ២_៣_៤: ស្វាព្រាហ្មណ៍ ចិញ្ចឹមលំបាក ធាតុដែកថែបចិត្តបុណ្យ ចរចាទៀងត្រង់ ។
ឆ្នាំវក អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ស្វាមន្ត្រីចិញ្ចឹម នឹងបានជាធំល្អណាស់។
- ថ្ងៃច័ន្ទ: ស្វាសាធារណៈ អភ័ព្វ មិនល្អឡើយ ។
- ថ្ងៃអង្គារ: ស្វាជាប់ទ្រុងដែក នឹងមានសេចក្ដីទុក្ខប្រួយ។
- ថ្ងៃពុធ: ស្វាឥសីចិញ្ចឹម មានការចេះដឹងច្រើន ល្អណាស់។
- ថ្ងៃព្រហស្បតិ៍: ស្វារាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ។
- ថ្ងៃសុក្រ: ស្វាពោធិសត្វ មានបុណ្យវាសនា ល្អណាស់។
- ថ្ងៃសៅរ៍: ស្វាជាប់ចំណង ច្រើនតែទទួលទុក្ខព្រួយមិនល្អឡើយ។

ឆ្នាំរកា
ទំនាយឆ្នាំកំណើត
ឆ្នាំរកា (មាន់) ពង្សយក្ខប្រុស ត្រូវកាលព្រះវេស្សន្តរ នាំព្រះអគ្គមហេសី និង ព្រះរាជបុត្រទាំងពីរ ទៅឯភ្នំគិរីវង្គត ។
ឆ្នាំរកា កាលនៅពីតូច អភ័ព្វមាតាបិតា ញាតិកាទាំងឡាយខាងក្រោយមក នឹងមានបុណ្យវាសនា ធ្វើគុណដល់គេ ច្រើនមានទោស អាយុ ២០ ឆ្នាំ ពឹងបានតែខ្លួនឯង ពឹងអ្នកដទៃមិនបានឡើយ ។
កើតថ្ងៃអង្គារ អង្គារជាមាត់ មាត់នោះចរចាសាហាវ ចូលចិត្តនិយាយតែរឿងស្រីៗ ។ ព្រះ ព្រហស្បតិ៍ ជាចិត្ត ចិត្តមិនសូវដាច់រៀនសូត្រចំណេះវិជ្ជាអ្វីមួយ ចាំមិនបានយូរ ជាមនុស្សចិត្តបុណ្យ ។ ព្រះ អាទិត្យជាអាសន៍ មានកាមរាគខ្លាំង ។ ព្រះពុធ និងព្រះសុក្រជាដៃ មានថ្វីដៃល្អ ចូលចិត្តក្នុងការងារធ្វើជាង។ ព្រះសៅរ៍និងព្រះច័ន្ទជាជើង ជាមនុស្សចូលចិត្តដើរ ។
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: មាន់អ្នកស្រុកចិញ្ចឹម ធាតុដែកទន់ នៅពីតូចលំបាកចិត្ត ចិត្តទន់ និងចិត្តបុណ្យបើស្រីច្រើនតែខ្សត់ ស្វាមី។
- ខែ ៨_៩_១០: មាន់ព្រៃ ធាតុមេដែក មានបុណ្យ និងមានបញ្ញា តែមានចិត្តកំណាចឃោរឃៅ ។
- ខែ ១១_១២_១: មាន់ខ្មោច ដើរចរច្រប់អារ៉ប់ ធាតុដែកល្អមិនសូវមានបញ្ញា ច្រើនតែទទួលសេចក្ដីលំបាក តែចិត្ត បុណ្យ។
- ខែ ២_៣_៤: មាន់ពោធិសត្វ ធាតុដែកថែប មានទ្រព្យនិងមានបញ្ញាចូលចិត្តរៀនចំណេះវិជ្ជាល្អណាស់ហោង។

- ថ្ងៃអាទិត្យ: មាន់មន្ត្រីចិញ្ចឹម បរិបូណ៌ ល្អណាស់។
- ថ្ងៃច័ន្ទ: មាន់ស្វែងរកអាហារមិនបាន ច្រើនតែអភ័ព្វ។
- ថ្ងៃអង្គារ: មាន់សំរាប់ភ្នាល់នៅទីក្រុង ច្រើនតែជាចិត្តអ្នកលេង។
- ថ្ងៃពុធ: មាន់រាជគ្រូចិញ្ចឹម មានបញ្ញាឈ្លាសវៃ ល្អណាស់។
- ថ្ងៃព្រហស្បតិ៍: មាន់ពោធិសត្វចិញ្ចឹម ចិត្តបុណ្យ នឹងមានវាសនាល្អ។
- ថ្ងៃសុក្រ: មាន់លាមក រកស៊ីលំបាកណាស់។
- ថ្ងៃសៅរ៍: មាន់ព្រាហ្មណ៍ចិញ្ចឹម ឧត្តមល្អណាស់ហោង។

ឆ្នាំច
ទំនាយឆ្នាំកំណើត
ឆ្នាំច (សុនខ) ពង្សយក្ខិនី ត្រូវកាលព្រះបាទបារិសាទ មានដុះចង្កូម ត្រូវគេបណ្ដេញចេញពីនគរ។
ឆ្នាំច ត្រង់មុខច្រើនកើតដំបៅ និងរោគមុន មានខ្ញុំកំដរ និងទ្រព្យសម្បត្តិគួរសម បើធ្វើស្រែចំការ បានផលល្អ នឹងមានលាភមានកូនម្នាក់ជាទីពំនាក់អាស្រ័យ អាយុ ១១-១៣-២៥ឆ្នាំ មានគ្រោះម្ដង ។
បើកើតថ្ងៃពុធ ពុធជាមាត់ មាត់នោះអភ័ព្វ និយាយលួងលោម មិនសូវប្រសប់ តែល្មមចិញ្ចឹមខ្លួន បាន ។ ព្រះសុក្រ ជាចិត្ត ចិត្តនោះក្លាហាន ចូលចិត្តយកអាសាចៅហ្វាយនាយ ជាទីស្រឡាញ់ រាប់អាននៃជន ទាំងឡាយ តែខ្លួនឯងអភ័ព្វ។ ព្រះច័ន្ទជាអាសន៍មានកាមរាគតិច មិនគាប់ចិត្តនឹងតណ្ហា។ ព្រះព្រហស្បតិ៍ និងព្រះសៅរ៍ជាដៃ ថ្វីដៃល្អ ស្ទាត់ជំនាញក្នុងការធ្វើជាង ។ ព្រះអាទិត្យ និង ព្រះអង្គារជាជើង មិនសូវដើរចាក់ ទីលំនៅ ។
ឆ្នាំច អ្នកមានកំណើតក្នុង៖
ឆ្នាំច អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: សុនខមនុស្សចិញ្ចឹម ធាតុដីឆ្អិន នៅតូចលំបាកចិត្ត គ្រាក្រោយបានល្អឡើងវិញ។
- ខែ ៨_៩_១០: សុនខដេញសត្វ មានម្ចាស់ចិញ្ចឹម ធាតុដីស្ងោរ ចរចាទៀងត្រង់ មានបុណ្យ និងបញ្ញាច្រើន។
- ខែ ១១_១២_១: ឆ្កែចចក ធាតុដីដំបូក ចិត្តក្លាហាន ហើយជាអ្នកកសាងជាតិ។
- ខែ ២_៣_៤: សុនខកណ្ដាលផ្សារ ធាតុដីលាប ជង្រុកចិត្តទាហាន ល្មមចិញ្ចឹមខ្លួនបាន។

- ថ្ងៃអាទិត្យ: សុនខដេញសត្វ ត្រូវធ្វើការនឿយហត់ច្រើន។
- ថ្ងៃច័ន្ទ: សុនខឥសីចិញ្ចឹម មានវិជ្ជាច្រើន។
- ថ្ងៃអង្គារ: សុនខអង្គែស៊ី អភ័ព្វ រកស៊ីលំបាក។
- ថ្ងៃពុធ: សុនខបរិវារច្រើន ឧត្តមប្រពៃណាស់ ។
- ថ្ងៃព្រហស្បតិ៍: សុនខឆ្កួត ចរចាច្រើនក្រេវក្រោធ ចិត្តកាចសាហាវឃោឃៅ។
- ថ្ងៃសុក្រ: សុនខឧកញ៉ាចិញ្ចឹម ប្រសើរឧត្តម មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
- ថ្ងៃសៅរ៍: សុនខជាប់ចំណង បើប្រុសច្រើនតែចិត្តអ្នកលេង។

ឆ្នាំកុរ
ទំនាយឆ្នាំកំណើត
ឆ្នាំកុរ (ជ្រូក) ពង្សមនុស្សស្រី ត្រូវត្រង់កាលព្រះសុភមិត្រនាំនាងកែវគ្រឹះស្នាទៅព្រៃ ។
ឆ្នាំកុរ កាលអាយុបាន ១៩ឆ្នាំ ត្រូវឃ្លាតចាកទីលំនៅ នឹងមានបុត្រពីរនាក់ បុត្រទីពីរ មានបុណ្យ មានពួកក្រុមមិត្រភ័ត្តិច្រើន ព្រមទាំងមានទ្រព្យសម្បត្តិមាសប្រាក់ បរិបូរណ៌ដោយទាសាទាសីជាច្រើន។
កើតថ្ងៃព្រហស្បតិ៍ ព្រហស្បតិ៍ជាមាត់ មាត់នោះចរចាត្រឹមត្រូវ ស្គាល់គោលអ្នកប្រាជ្ញ ប៉ុន្តែគេ មិនសូវស្គាល់ ។ ព្រះសៅរ៍ជាចិត្ត ចិត្តនោះ ក្ដៅក្រហាយទោសោច្រើន តែឆាប់បាត់ មិនចេះចងគំនុំគុំគួនអា ឃាដព្យាបាទគេ ចិត្តប្រកបដោយបុណ្យ ។ ព្រះអង្គារជាអាសន៍ ច្រើនមានស្លាកស្នាមទីកំបាំង ។ ព្រះសុក្រ និងព្រះអាទិត្យ ជាដៃ ត្រូវធ្វើការនឿយហត់ណាស់ ។ ព្រះច័ន្ទ និងព្រះពុធ ជាជើង ជាអ្នកចូលចិត្តដើរច្រើន។
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ជ្រូកមន្ត្រីចិញ្ចឹម ធាតុទឹកទន្លេ មានបុណ្យ និងបញ្ញាច្រើន។
- ខែ ៨_៩_១០: ជ្រូកគេចិញ្ចឹមក្នុងទ្រុង ធាតុទឹក មនុស្សអាស្រ័យ មានបុណ្យ និងមានសេចក្ដីទៀងត្រង់។
- ខែ ១១_១២_១: ជ្រូកអង្គែស៊ី ធាតុទឹកក្នុងព្រៃ ចិត្តបុណ្យ ចរចាពាក្យពេចន៍ខ្ជាប់ខ្ជួន។
- ខែ ២_៣_៤: ជ្រូកព្រៃពាំកែវ ធាតុទឹកស្ទឹង ចិត្តបុណ្យ ល្អណាស់ហោង។

- ថ្ងៃអាទិត្យ: ជ្រូកមន្ត្រីចិញ្ចឹម មានបុណ្យវាសនា ល្អណាស់។
- ថ្ងៃច័ន្ទ: ជ្រូកគេសំលាប់យកសាច់ស៊ី នឹងត្រូវទទួលសេចក្ដីទុក្ខព្រួយជានិច្ច។
- ថ្ងៃអង្គារ: ជ្រូកសេដ្ឋីចិញ្ចឹម ឧត្តមប្រសើរ នឹងមានទ្រព្យសម្បត្តិច្រើន។
- ថ្ងៃពុធ: ជ្រូកសាធារណៈ អភ័ព្វ មិនល្អឡើយ។
- ថ្ងៃព្រហស្បតិ៍: ជ្រូកនៅលើភ្នំ ចូលចិត្តដើរលេងចច្រប់អារ៉ប់។
- ថ្ងៃសុក្រ: ជ្រូកស្អុយក្បាលផងបាក់ភ្លៅផងត្រូវទទួលសេចក្តីទុក្ខព្រួយជានិច្ច។
- ថ្ងៃសៅរ៍: ជ្រូកមានបរិវារច្រើន នឹងបានជាធំ ល្អណាស់ហោង។

Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment