Friday, March 31, 2017
ស្មាតហ្វូនGalaxy S8 និងS8 plusនឹងចេញលក់នៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែឩសភា ឆ្នាំ២០១៧នេះ
ស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុន SamsungគឺGalaxy S8 និងS8 plus នេះនឹងចេញលក់នៅថ្ងៃទី09 ខែឩសភានេះហើយក្រោយពេលដែលក្រុមហ៊ុនស្មាតហ្វូននេះនឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃទី21 ខែមេសា ខាងមុខនេះ។
ស្មាតហ្វូនសេរ៊ីថ្មីGalaxyS8 នេះគឺមានតម្លៃប្រហែល$724.99 រីឯស្មាតហ្វូនGalaxy S8 plusនេះគឺមានតម្លៃ$824.99។ ទោះបីជាយ៉ាងណាក៏ដោយស្មាតហ្វូនGalaxy S8 និងGalaxy S8 plusគឺមានភាពទាន់សម័យ និងទំនើបជាងGalaxy S7និងGalaxy S7 plusនេះទៅទៀត។ សំរាប់ស្មាតហ្វូនសេរ៊ីថ្មីGalaxy S8 និងGalaxy S8 plus នេះវិញគឺ
វាមានលក្ខណៈពិសេសជាច្រើនដូចជាSoftwareយ៉ាងទំនើប ហើយក្រុមហ៊ុនក៏បានសន្យាទៅកាន់អតិថិជនទាំងអស់ថាពួកគេនឹងធ្វើឲ្យកាន់តែមានភាពទាន់សម័យ និងមានភាពអស្ចារ្យជាងនេះទៅទៀតនាពេលអនាគត។ ម្យ៉ាងវិញទៀតស្មាតហ្វូនGalaxy S7នេះគឺប្រើត្រឹមប្រពន្ធ័Android Marshmallow ហើយស្មាតហ្វូនប្រភេទនេះក៏បានធ្វើតេស្តដោយប្រព័ន្ធNougatរួចមកហើយដែរ។
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment