Tuesday, April 18, 2017
Ronaldo ប្រាប់មូលហេតុដែលខ្លួនអបអរធ្វើសញ្ញាឲ្យស្ងៀមស្ងាត់!
Cristiano Ronaldo បានពន្យល់ពីមូលហេតុដែលខ្លួនយកម្រាមដៃដាក់មុខបបូរមាត់ជាសញ្ញា ស្ងៀមស្ងាត់ ពេលស៊ុតបញ្ចូលទីគ្រាប់ទីមួយទល់នឹង Bayern Munich។ការធ្វើដូច្នេះត្រូវបានតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បកស្រាយថា គឺ ជាសារប្រាប់ដល់អ្នកគាំទ្រ Real Madrid ឲ្យឈប់ស្រែកជេរ និងចំអកដល់រូបគេតទៅទៀត។ "ខ្ញុំគ្រាន់តែសុំដល់ពួកគេ (អ្នកគាំទ្រ) ឲ្យឈប់ជេរព្រោះខ្ញុំតែងតែប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយ Real Madrid”។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-trick) យប់មិញធ្វើឲ្យរូបគេក្លាយជាកីឡាករដំបូងបំផុតក្នុង ប្រវត្តិសាស្ត្រដែលរកបាន១០០គ្រាប់នៅ Champions League៕
Subscribe to:
Post Comments
(
Atom
)


No comments :
Post a Comment