Tuesday, April 18, 2017

តួ​អង្គ​ Fast & Furious បាន​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​ខ្លះ បន្ទាប់​​ពី​​បាន​សម្ដែង​​រឿង​នេះ?

No comments :
Vin Diesel, Paul Walker, Michelle Rodriguez, The Rock ដែល​សុទ្ធ​តែ​ជា​តួអង្គ​សំខាន់ៗ ក្នុង​ខ្សែ​រឿង​បែប​ស៊េរី Fast & Furious ។ ពួក​គេទទួល​​បាន​បទ​ពិសោធន៍​ ភាព​សប្បាយ​រីក​រាយ​ និង​ លាយ​ទ្បំ​នឹង​ទុក្ខ​ជា​ច្រើន​ក្នុ​ងរឿង​មួយ​នេះ ខណៈ​វគ្គ​ទី ៨ ​បាន​ចេញហើយ។ ចុះ​ក្រោយ​សម្ដែង​ក្នុង​រឿង Fast & Furious តើ​តារា​ទាំង​នោះ​បាន​ប្រែ​ខ្សែ​ជីវិត​យ៉ាងណា?
តាម​ព័ត៌មាន​​ចុងក្រោយ "Fate of Furious” ឫ “Fast 8” បាន​បំបែក​កំណត់​រក​ចំណូល​​​លើ​ពិភពលោក​​ច្រើន​ជាង​គេ​ក្នុង​សប្ដាហ៍​ បញ្ចាំង​ដំបូង ពោល​រក​បាន​៥៣២,៥​លាន​ដុល្លារ ឈ្នះ​រឿង Star Wars: The Force Awakens រក​បាន​៥២៩​ដុល្លារ៕
១. Vin Diesel

 នៅ​ពេល​ដែល​ Fast & Furious ទើប​តែ​ចាប់​ដាក់​បញ្ចាំង​វគ្គ​ទី​១នៅ​ឆ្នាំ​២០០១ Vin Diesel គឺ​គ្រាន់​តែ​ជា​តារា​ហូលីវូដ​ធម្មតាៗ​ម្នាក់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្នុង​រយៈពេល​ ១៦ ឆ្នាំ​ចុង​ក្រោយ​នេះ​ ដោយ​សារ​តែ​សមត្ថភាព​សម្ដែង​ក្នុង​ភាពយន្ត​លក្ខណៈ​វាយ​តប់​បាញ់​ប្រហារ​​ ធ្វើ​ឲ្យ​លោក​ទទួល​បាន​នូវ​ការ​ពេញ​និយម​ជា​ខ្លាំង រហូត​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តារា​ដ៏​ល្បី​ខ្លាំង​ម្នាក់​នៅ ហូលីវូដ។ Vin ក៏​បាន​សម្តែង​ជា​តួ​អង្គ​សំខាន់​មួយ​នៅ​ពិភព​ Marvel គឺ​ជា​តួអង្គ "Groot” ហើយ​ក៏​បាន​សម្តែង​ក្នុង​ខ្សែ​រឿង​ដ៏​ល្បី​ៗ​ដូច​ជា "Riddick" និង​ "xXx" ជាដើម។
 ២. Paul Walker

 ​​​​រឿង​ដំបូង​របស់ Fast & Furious ក៏​បាន​ផ្លាស់​ប្ដូរ​ Paul Walker ឲ្យ​ក្លាយ​ជា​តារា​សំណព្វ​ម្នាក់​របស់​ទស្សនិកជន​ផង​ដែរ​។ អំឡុង​ពេល​ដែល Fast & Furious 7 កំពុង​តែ​ថត​ គ្រោះ​ថ្នាក់​អាក្រក់​មួយ​បាន​កើត​ទ្បើង​​លើ​ Paul ធ្វើ​ឲ្យ​បាត់បង់​ជីវិត​នៅ​ឆ្នាំ ២០១៣ ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មាន​ភាព​តក់​ស្លុត​ជា​ខ្លាំង​ចំពោះ​ការ​បាត់​បង់ ​មួយ​នេះ​។
 ៣. Michelle Rodriguez

តារា​សម្ដែង​ Michelle Rodriguez ដែល​សម្ដែង​ជា​តួអង្គ​ Letty ជា​តា​រា​ដែល​គេ​សឹង​តែ​មិន​ស្គាល់​មុន​នឹង​សម្ដែង​រឿង​ Fast & Furious។ បន្ទាប់​មក​នាង​ក៏​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ដោយ​មាន​លទ្ធ​ភាព​ចូល​ សម្តែង​ក្នុង​ខ្សែ​រឿង​ "Resident Evil" ទៀត​ផង​។ ចំពោះ​ឆ្នាំ​ ២០១៨ នេះ​នាង​នឹង​សម្តែង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង​ដ៏​ល្បី​របស់​លោក​ James Cameron គឺ​រឿង​ "Alita: Battle Angel"។​
៤. Jordana Brewster


Jordana Brewster គឺ​ជា​តួ​អង្គ​សំខាន់​ម្នាក់​ទៀត​ក្នុង​រឿង​ដំបូង​របស់ Fast & Furious។ នាង​សម្តែង​ជា​តួ​ ប្អូន​ស្រី​របស់ Dom ឈ្មោះ​ថា​ Mia ដែល​បាន​ក្លាយ​ជា​ប្រពន្ធ​របស់ Brian O'Conner (សម្តែង​ដោយ​ Paul Walker)។ ដោយ​សារ​តែ​ការ​ស្លាប់​របស់​ Paul បា​ន​ធ្វើ​ឲ្យ​នាង​អវត្ត​មាន​ចំពោះ​រឿង​វគ្គ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ថា​នាង​នឹង​ឈប់​បង្ហាញ​ខ្លួន​ក្នុង​ ខ្សែ​រឿង​នេះ​ទៀត​ទេ។
៥. Tyrese Gibson

​​​​​​​​​អ្នកណា​មិន​ស្គាល់​តួ​ Roman ដែល​សម្តែង​ដោយ​ Tyrese Gibson។ Roman បាន​ចាប់​ផ្តើម​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ទី ២ គឺ​ "2 Fast 2 Furious" ឆ្នាំ ២០០៣​។ តួ​អង្គ​នេះ​បង្ហាញ​ពី​អារម្មណ៍ និង​ភាព​ស្និទ្ធ​ស្នាល​ចំពោះ Brian O'Conner ហើយ​ក៏​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​របស់ Paul Walker នៅ​ខាង​ក្រៅ​រឿង​ផង​ដែរ។
៦. Ludacris

Ludacris សម្ដែង​ជា​តួ​ Tej Parker តាំង​ពី​វគ្គ​ទី ២ "2 Fast 2 Furious" ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​តារា​រ៉េប​ម្នាក់​ដែល​ជោគ​ជ័យ​ក្នុង​ការ​សម្តែង​ រឿង។
៧. Sung Kang​

លោក​ Sung Kang បាន​សម្តែង​ជា​តួ​​សំខាន់​មួយ​ឈ្មោះ​ Han Seung-oh ក្នុង​រឿង​ Tokyo Drift (ឆ្នាំ ២០០៦) ដែល​ ជា​រឿង​ដំបូង​របស់​ខ្សែរឿង​ Fast & Furious ដែល​ថត​នៅ​ខាង​ក្រៅ​សហរដ្ឋអាមេរិក។
៨. Gal Gadot


​​Gal Gadot បាន​ដើរតួ​ជា​តួ​អង្គ​សំខាន់​មួយ​គឺ Giseleបង្ហាញ​ខ្លួន​នៅ​វគ្គ​ទី ៤ របស់ Fast & Furious ដែល​ជា​មិត្ត​ស្រី​របស់ Han ។ Gal ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​ចំពោះ​ការ​ចូល​រួម​សម្តែង​រឿង​នេះ​រហូត​ដល់​ មាន​ឱកាស​សម្តែង​ក្នុង​រឿង​ Superhero មាន​ចំណង​ជើង​ថា​ "Wonder Woman" ដែល​ចាប់​ដាក់​បញ្ចាំង​ឆាប់ៗ​នេះ​ផង​ដែរ។
៩. The Rock
ដោយ​មាន​ការ​ទាម​ទារ​ពី​អ្នក​គាំទ្រ​ខ្សែ​រឿង​ Fast & Furious លោក Vin Diesel និង​ផលិត​កម្ម Universal បាន​ជ្រើស​យក​លោក Dwayne “The Rock” Johnson មក​ចូល​រួម​សម្តែង​ជា​តួ​អង្គ​ Luke Hobbs តាំ​ងពី វគ្គទី ៥។ Luke គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​មួយ​ក្នុង​វគ្គ​ទី៥ ទី៦​ ទី​៧ និង​វគ្គទី ៨ ហើយ​លោក​ក៏​នឹង​ត្រលប់​មក​វិញ​ចំពោះ​វគ្គ​ទី ៩ ផង​ដែរ។
១០.​ Elsa Pataky
 Elsa Pataky ដែល​សព្វថ្ងៃ​ជា​ប្រពន្ធ​របស់ Chris Hemsworth បាន​ចូល​រូម​សម្ដែង​តាំងពី​វគ្គទី​៥ ផង​ដែរ។ នាង​បាន​សម្តែង​ជា​តួអង្គ​ Elena ដែល​ជា​គូស្នេហ៍​របស់​ Dom ផង​ដែរ៕ ​


No comments :

Post a Comment