Tuesday, April 18, 2017
បើកដំបូលយ៉ាងឡូយ តែមិននឹកស្មានថា...
តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា ឪពុក និងកូនស្រីត្រូវបានលាមកសេះជះពេញខ្លួន ខណៈពេលជិះក្នុងរថយន្តស្ព័របើកដំបូល។រឿងដែលមិននឹកស្មានដល់មួយនេះ បានកើតឡើងចំពោះឪពុកអាយុ៥២ឆ្នាំ និងកូនស្រីអាយុ១៤ឆ្នាំ ដែលពួកគេនៅក្នុងទីក្រុង Altomuenster ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។ ពួកគេបើកដំបូលរថយន្តចំហ ក៏ព្រោះតែចង់ស្រូបយកកំដៅព្រះអាទិត្យដ៏ស្រស់ស្រាយ។
ពេលពីរនាក់ឪពុកកូន កំពុងតែចតឡាននៅអែបជាយផ្លូវ ស្រាប់តែមានឡានត្រាក់ទ័រមួយគ្រឿងដឹកលាមករាវរបស់សត្វសេះជិះមក កាត់ ដោយបត់យ៉ាងលឿនធ្វើឲ្យលាមកនៅឡាននោះខ្ទាតចេញមកប្រឡាក់ពេញ រថយន្តស្ព័រ និងឪពុកកូនទាំងពីរនាក់យ៉ាងគួរឲ្យអាណិត។
តើមានអារម្មណ៍យ៉ាងណា នៅពេលដែលមានលាមកស្រោចជោកខ្លួនបែបនេះ? ចម្លើយគឺប្រាកដណាស់ថា ខ្មាស់គេមិនស្ទើរឡើយ។
តែពិតជាសំណាងល្អហើយ ដែលគ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះ៕
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment