Tuesday, April 18, 2017
ស្ត្រីត្រូវគេងឱ្យបានគ្រប់គ្រាន់ដើម្បីមិនប៉ះពាល់ជីវិតផ្លូវភេទ
ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០៧:៣០ (14-04-2017 07:30)
ការគេងឲ្យបានគ្រប់គ្រាន់គឺជាអ្វីដែលស្ត្រីត្រូវការ
ដើម្បីធ្វើឲ្យជីវិតផ្លូវភេទរបស់នាងមានភាពល្អប្រសើរ
និងមានរយៈពេលវែង ។
នេះបើយោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញដោយសិក្សាលើស្ត្រី
ជាង៩៣.០០០នាក់។
ការសិក្សានេះបញ្ជាក់ការទាក់ទងគ្នារវាងការគេងរយៈពេលខ្លី
រោគសញ្ញាជំងឺគេងមិនលក់ខ្ពស់ជាងមុន
និងការថយចុះមុខងារផ្លូវភេទចំពោះស្ត្រីក្រោយពេលអស់រដូវ ។លោក Joanne Pinkerton នាយកប្រតិបត្តិសមាគមស្ត្រីអស់រដូវអាមេរិកខាងជើង (NAMS) បាននិយាយថា «ស្ត្រី និងអ្នកផ្តល់ការថែទាំសុខភាពត្រូវស្គាល់ពីការទាក់ទងគ្នារវាងរោគ សញ្ញាអស់រដូវ និងការគេងមិនគ្រប់គ្រាន់ និងផលប៉ះពាល់របស់ពួកវាលើជីវិតផ្លូវភេទ » ។
ការវិភាគទិន្នន័យស្ត្រីចំនួន៩៣.៦៦៨នាក់មានអាយុចាប់ពី៥០ទៅ៧៩ ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថា ការគេងរយៈពេលខ្លី តិចជាងប្រាំពីរទៅប្រាំបីម៉ោងក្នុងមួយយប់មានការទាក់ទងជាមួយនឹង ការថយចុះចំណង់ផ្លូវភេទ។ ស្ត្រីវ័យចំណាស់ហាក់ដូចជាមិនសូវមានភាពសកម្មក្នុងការរួមភេទ ប្រសិនបើេគេងបានតិចជាងប្រាំពីរទៅប្រាំបីម៉ោងក្នុងមួយយប់បើធៀប ទៅនឹងស្ត្រីវ័យក្មេង ។
ជាក់ស្តែង ស្ត្រីដែលមានអាយុច្រើនជាង ៧០ឆ្នាំដែលគេងបានតិចជាងប្រាំម៉ោងក្នុងមួយយប់មានការថយចុះ ជីវិតផ្លូវភេទចំនួន៣០%តិចជាងស្ត្រីដែលគេងបានប្រាំពីរទៅប្រាំបី ម៉ោង ៕
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment