Monday, April 3, 2017
ស្បែកគួរតែថែរក្សាបែបណា ទើបមិនងាយមានបញ្ហា?
ការដែលទទួលបានស្បែកប្រកបដោយសុខភាពល្អ និងមានភាពស្រស់ស្អាត ទាល់តែមានទម្លាប់ច្រើនជាងការលាងសម្អាតតែមួយមុខទៅទៀត។ ខាងក្រោមនេះគឺជាការណែនាំពីអ្នកជំនាញខាងរោគសើស្បែកងាយៗដែលអ្នកអាចធ្វើបានដើម្បីស្បែកកាន់តែមានសុខភាពល្អ៖- ចូរលាបក្រែមការពារកម្តៅព្រះអាទិត្យជារៀងរាល់ថ្ងៃមុនពេលចេញពីផ្ទះ។ ចូរជ្រើសរើសផលិតផលណាដែលមាន SPF យ៉ាងហោចណាស់ ៣០។
- ចូរចៀសវាងការជក់បារី ព្រោះវាអាចធ្វើឲ្យស្បែកឆាប់ចាស់ និងបន្ថយការជាសះរបួសបាន។
- ចូរស្វែងរកវិធីគ្រប់បែបយ៉ាងដើម្បីគ្រប់គ្រងស្ត្រេស
- ចូរធ្វើការពិនិត្យលើស្បែកដោយខ្លួនឯងក្រែងមានអាការៈនៃជំងឺមហារីកស្បែក
- ចូរលាងសម្អាតមុខនៅពេលភ្ញាក់ពីគេង មុនចូលគេង និងគ្រប់ពេលដែលបែកញើស។
- ចូរជ្រើសរើសផលិតផលសម្រាប់ថែរក្សាស្បែកទៅតាមប្រភេទស្បែករបស់អ្នក។
- មិនត្រូវធ្វើការខាត់ស្បែកញឹកញាប់ពេកឡើយ ព្រោះវាអាចធ្វើឲ្យរលាកបាន៕
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment