Monday, April 3, 2017

តាមពិត​សក់លែង​បន្ត​ដុះ​ទៀត ដោយសារ​តែមូលហេតុ​អញ្ចឹង​សោះ​

No comments :


ការ​ដែល​មាន​សក់វែង និង​រឹងមាំ​គឺជា​អ្វី​ដែល​ស្ត្រី​ភាគច្រើន​ប្រាថ្នា​ចង់បាន​។ ប៉ុន្តែ​ពួកគេ​បែរជា​មិន​អាចទទួលបាន​នៅពេល​ឈាន​ដល់​ពេលវេលា​ណាមួយ​ទៅ​វិញ​។ មនុស្ស​ភាគច្រើន​តែង​បន្ទោស​ទៅលើ​ផលិតផល​ថែរក្សា​សក់ ឬ​ការ​មិន​បាន​កាត់សក់​ជា​ញឹកញាប់​។ ទោះបីជា​យ៉ាងណា​ក៏ដោយតាមពិត​មូលហេតុ​ដែល​ធ្វើឲ្យ​សក់លែង​បន្ត​លូតលាស់​ច្រើន និង​ជ្រុះ​មិន​ឈប់​នោះ​គឺ​ដោយសារតែ​៖

​ហ្សែ​ន​
​ភាពខ្លាំង​នៃ​ការលូតលាស់​របស់​សក់ម​នុស្ស​យើង​គឺ​អាស្រ័យ​ទៅតាម​ហ្សែ​ន​យើង​ដែរ​។ អ្នក​ខ្លះ​អាច​មាន​សក់​ដុះ​វែង​រហូតដល់​ជង្គង់ តែ​អ្នក​ខ្លះ​បែរជា​មិន​អាច​ទុក​សក់​ឲ្យ​ដុះដល់​ស្មា​ផង​។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺថាមនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​វដ្ត​នៃ​ការលូតលាស់​ស​ក់រៀងៗ​ខ្លួន ហើយក៏​មាន​ដែន​កំណត់​របស់​វា​ផងដែរ​។

អាយុ​
​ការ​ចាស់​ទៅតាម​អាយុ​ក៏​អាច​បន្ថយ​ការលូតលាស់​របស់​សក់​បានដែរ​។ កាលណា​អាយុ​កាន់តែច្រើនឱកាស​នៃ​ការទទួល​បាន​សក់​ដុះ​វែង​នោះ​គឺ​មិន​សូវ​មាន​ហើយ​។ រឿង​នេះ​ដោយសារ​តែ​ការផលិត​ជាតិប្រេង​នៅ​ស្បែក​ក្បាល​ចាប់ផ្តើម​ថយ​ចុះ​ក្រោយពី​ឈាន​ដល់​អាយុ ៤៥​ឆ្នាំ​។​

បែក​ចុង​
​តើ​អ្នក​សង្ឃឹម​ថា​សក់​នឹង​ដុះ​វែង​បាន​ប៉ុណ្ណា​ទៅ​បើសិនជា​វា​ចេះ​តែ​បែក​ខូច​ពាក់កណ្តាល​ផ្លូវ​រហូត​អញ្ចឹង​?
_ភាពផុយស្រួយ និង​ខ្សោយ​របស់​សក់​អាច​ជា​ហេតុ​នាំ​ឲ្យ​សក់​ងាយ​នឹង​ឈប់​លូតលាស់​ទៅ​តាម​អ្វី​ដែលវា​ត្រូវធ្វើ​ណាស់​។

បញ្ហា​សុខភាព​
​សមាសធាតុ​ទាំងអស់​ក្នុង​រាងកាយ​ត្រូវ​ការធ្វើការ​ជាមួយ​គ្នា​។ នៅពេលដែល​មាន​អ្វី​មួយ​ខុស​ប្រក្រតី​ចំពោះ​សុខភាព សក់​ក៏​រង​ផល​ប៉ះពាល់​ដែរ​។ ជំងឺ​ដែល​ទាក់ទង​នឹង​ក្រពេញ​ទី​រ៉ូ​អ៊ីត ឈាម ប្រព័ន្ធ​ភាពស៊ាំនិង​ការ​កង្វះ​ជីវជាតិ​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​ការលូតលាស់​របស់​សក់​ថយ​ចុះ​ទាំងអស់​។

របប​អាហារ​
​របប​អាហារ និង​ការ​កង្វះ​វីតាមីន​ក្នុង​ខ្លួន​គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​សក់លែង​លូតលាស់​។ជាមួយគ្នា​នឹង​រាងកាយ និង​សរីរាង្គ​ក្នុង​ខ្លួន សក់​អ្នក​ពិតជា​ត្រូវការ​ជីវជាតិ​សំខាន់ៗ​ដើម្បី​លូតលាស់​ប្រកបដោយ​សុខភាព​ណាស់​។ ការ​កង្វះ​ជីវជាតិ​ក្នុង​ខ្លួន​អាច​នាំ​ឲ្យ​សក់​ទៅ​ជា​បែក និង​ពុកផុយ​បាន​។

ជំងឺ​ស្បែកក្បាល​
​ស្បែកក្បាល​ដែល​មិន​មាន​សុខភាព​អាច​ធ្វើឲ្យមាន​បញ្ហា​ច្រើន​ដូចជា ការ​រលាក ដែល​វា​ពិតជា​ពិបាក​ធ្វើឲ្យ​សក់​លូតលាស់​ខ្លាំងណាស់​។ ជំងឺ​ស្បែក​ដូចជា អង្គែរ​ស្បែកក្បាល និង​ការបង្ក​រោគ​ដោយ​ពពួកមេរោគ​ផ្សិត​ក៏​ជា​ហេតុផល​នាំ​ឲ្យ​សក់លែង​ដុះ​បានដែរ​។

ទម្លាប់​របស់របស់​អ្នក​ 
​សក់​របស់​អ្នក​អាច​នឹង​មាន​ភាពស៊ាំ​នឹង​ផលិតផល​ដែល​អ្នក​ធ្វើ​លើ​វា​។ ដូច្នេះ​ចូរ​ព្យាយាម​កាត់បន្ថយ​ការប្រើ​សារធាតុ​គីមី លាបថ្នាំ​សក់ ឬ​កាច់​ស្តាយ​សក់​ទៅ​បើសិនជា​ចង់​ឲ្យ​សក់​បន្ត​លូតលាស់​កាន់តែវែង​ថែម​ទៀត​៕ 

No comments :

Post a Comment