Monday, April 3, 2017

មាន​ដឹង​អត់ថា ខ្លួនឯង​មាន​ប្រភេទ​ស្បែក​នៃ​ក្រុម​មួយណា​នោះ​?

No comments :
ស្បែក​ខុសគ្នា ទាមទារ​ការយកចិត្ត​ទុកដាក់ និង​ថែរក្សា​ផ្សេងៗ​គ្នា ដូច្នេះ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​អ្នក​គួរតែ​ដឹង​អំពី​ប្រភេទ​ស្បែក​របស់​ខ្លួនឯង ហើយ​ខិតខំ​ថែរក្សា​វា​ទៅ​ប្រភេទ​នោះ​។​

១. ស្បែក​ធម្មតា​
​បើ​អ្នកមាន​ស្បែក​ប្រភេទ​នេះ អ្នកជា​មនុស្ស​សំណាង​ណាស់ ពីព្រោះ​វា​ជា​ស្បែក​ដែល​មិនមាន​ជាតិ​ខ្លាញ់ មិន​ងាយ​កើតមុន មិន​ស្ងួត​ពេក ហើយ​រឹតតែ​មិន​ងាយ​ប្រតិកម្ម​ដែរ​។ ស្បែក​ប្រភេទ​នេះ មិនសូវមាន​ការលំបាក​ដល់​អ្នក​នោះទេ ពីព្រោះ វា​ត្រូវការ​តំហែទាំ​តិចតួច​ប៉ុណ្ណោះ​។​

២. ស្បែក​ខ្លាញ់​ច្រើន​
​អ្នក​ដែលមាន​ស្បែក​ប្រភេទ​នេះ ភាគច្រើន​ស្បែ​កមុខ​ភ្លឺ​រលើបរលោង ពីព្រោះ​សំបូរ​ជាតិ​ប្រេង ជាពិសេស​នៅពេល​ថ្ងៃ​។ ស្បែក​ប្រភេទ​នេះ​ងាយ​នឹង​កើតមុន ស្នាម​ជាំខ្មៅ និង​អាចម៍រុយ​។ អ្នក​គួរ​មាន​ទម្លាប់​លាង​សម្អាត​មុខ ឲ្យ​បាន​ញឹកញាប់​បន្តិច ដោយ​ប្រើ​ផលិតផល​ដែលមាន​សារធាតុ salicylic acid​។​

៣. ស្បែក​ស្ងួត​
​គេ​អាច​ដឹងបាន​ដោយសារតែ ការ​ឧស្សាហ៍​រមាស់​ស្បែក ប្រេះ​ស្បែក ហើយ​ស្បែក​ហុយៗ ជាពិសេស​ក្នុង​រដូវរងារ​តែម្តង​។ វា​ក៏​អាច​បង្ក​ការឈឺចាប់ ពេល​អ្នកធ្វើ​ចលនា​មុខមាត់ ឬ​ញញឹម​ជាដើម​។ អ្វីដែល​អ្នក​គួរ​ធ្វើ គឺ​ផ្តល់​សំណើម​ដល់​ស្បែក តាមរយៈ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ប្រើ​ផលិតផល​ជំនួយ​ស្បែក​។​

៤. ស្បែក​លាយ​គ្នា​
​នៅលើ​មុខ កន្លែង​ខ្លះ​អាចមាន​ជាតិ​ខ្លាញ់ តែ​កន្លែង​ខ្លះទៀត បែរជា​ប្រេះ​ស្ងួត​ទៅវិញ​។ កន្លែង​ដែល​ងាយ​មាន​ជាតិ​ខ្លាញ់ គឺ​តំបន់​អក្សរ T (​ច្រមុះ និង​ថ្ងាស​)​។​

៥. ស្បែក​ឆាប់​អា​លែ​ក​ស៊ី​
​ស្បែក​ប្រភេទ​នេះ ងាយ​នឹង​ឡើងក​ន្តួ​ល ក្រហម រមាស់ និង​ឆាប់​ប្រតិកម្ម​ទៅនឹង​របស់​នានា​។ វា​ទាមទារ​ការថែទាំ និង​ប្រុងប្រយ័ត្ន​ជាពិសេស​៕


No comments :

Post a Comment