Wednesday, April 19, 2017
ទម្លាប់អាក្រក់9ចំណុចបុរសគួរបោះបង់អំឡុងពេលរួមភេទ
បើនិយាយពីការរួមភេទ បុរសភាគច្រើនមិនបានគិតដល់នារីជាដៃគូនោះទេ ។ អ្វីដែលពួកគេចង់បានគឺភាពស្រណុកស្រួលតែម្នាក់ឯងដោយភ្លេចគិត ពីអារម្មណ៍ដៃគូដែលជាភាគីសំខាន់នៃសេចក្តីសុខរបស់ខ្លួន ។ បុរសគួរដឹងថា ការរួមភេទគឺជារឿងមួយសំខាន់ស្ថិតនៅពីក្រោយពាក្យស្រឡាញ់ ។ ដូច្នេះ បើការរួមភេទមិនផ្តល់សេចក្តីសុខដល់ដៃគូទាំងទ្វេ វាអាចក្លាយជាការធ្វើទារុណកម្មទៅវិញ ។ ខាងក្រោមនេះជាទម្លាប់អាក្រក់ដែលពួកគេគួរលះបង់ចោលដើម្បីផ្តល់ សេចក្តីដល់នារីជាដៃគូ ៖
១- មិនថើបនារីជាដៃគូ ៈ
បុរសស្ទើរទាំងអស់ មិនបានថើបដៃគូខ្លួនទេក្នុងពេលពួកគេកំពុងរួមភេទ ។ នេះប្រហែលមកពីក្បាច់ដែលពួកគេប្រើមិនអំណោយផលដល់ការថើប ។ ទោះជាយ៉ាងនេះក្តី គេមិនគួររំលងចោលសកម្មភាពនេះទេ ។
២- ចូលចិត្តខាំ មុនពេលដៃគូសម្រើប ៈ
បើទោះ ណា មនុស្សជាច្រើនចូលចិត្តដៃគូដែលមានភាពគឃ្លើន តែការខាំលើផ្នែកណាមួយនៃរាងកាយមុនសម្រើប អាចនាំឱ្យឈឺ ហើយបាត់បង់អារម្មណ៍ស្រណុកស្រួល ។ ដូច្នេះមុនពេលអ្នកខាំញេញត្រចៀក ស្មា ក ឬផ្នែកណាមួយលើរាងកាយរបស់នាង ត្រូវធ្វើឱ្យប្រាកដថា នាងមានសម្រើបគ្រប់គ្រាន់ ។
៣- តម្រង់តែតំបន់ពិសេសដោយមិនអើពើនឹងកន្លែងផ្សេង ៈ
ពិត ណាស់ ប្រឡោះភ្លៅជាតំបន់ដែលបុរសស្ទើរទាំងអស់អន្ទះសាស្លឈាមចង់ដឹងចង់ ឃើញ ប៉ុន្តែគេក៏គួរតែយកចិត្តទុកដាក់នៅកន្លែងផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា ជង្គង់ កដៃ ខ្នង ក្បាលពោះជាដើម ។ ការស្ទាបនិងថើបបបោសអង្អែលថ្នមៗនៅកន្លែងទាំងនេះក៏អាចធ្វើឱ្យ នារីមានសម្រើបបានដែរ ។
៤- សង្កត់លើដៃគូមួយទំហឹង ៈ
បើទោះណា អ្នកជាបុរសមានមាឌតូចក្តី ប៉ុន្តែ ការសង្កត់លើនារីជាដៃគូតាមកំហឹងតណ្ហាគឺជាការខុសឆ្គង ។ មានពេលខ្លះទម្ងន់ខ្លួនរបស់អ្នកអាចធ្វើឱ្យនាងតឹងពោះ ថប់ខ្យល់ពិបាកដកដង្ហើម ហើយទីបំផុតឈានទៅបាត់ភាពរីករាយ ។
៥-រយៈពេលរួមសិចមិនត្រូវយូរពេកឬក៏ឆាប់ពេកនោះទេ ៈ
នេះ ជាកិច្ចការពិសេសនិងពិបាកមួយសម្រាប់បុរស ។ អ្នកចាំបាច់ត្រូវតែចេះគ្រប់គ្រងសាច់ដុំរបស់ខ្លួនឱ្យបានល្អ ដើម្បីបញ្ជាការបាញ់ចេញទឹកកាមក្នុងពេលមួយដែលសមរម្យ ។ ប្រសិនជាឆាប់ពេក នោះនឹងធ្វើឱ្យនារីជាដៃគូពុំទទួលបានភាពរីករាយ ។ ផ្ទុយមកវិញបើយូរពេក នោះនាងនឹងមានអារម្មណ៍ថា ខ្លួនហាក់ដូចជាបំពង់ស្នប់ដែលគេសប់ខ្យល់ ។
៦- មិនប្រាប់ដៃគូពេលខ្លួនជិតដល់ត្រើយ ៈ
វា មិនមែនជារឿងសំខាន់ដែលអ្នកត្រូវលាក់បាំងបញ្ហានេះទេ ។ អ្នកគួរតែប្រាប់នាងឱ្យដឹងជាមុនថាខ្លួនជិតដល់ហើយ ។ នារីជាដៃគូអាចនឹងធ្វើសកម្មភាពណាមួយឆ្លើយតបនឹងការឈានដល់ ត្រើយរបស់អ្នក ។
៧- ធ្វើតាមភាពយន្តអាសអាភាស ៈ
បើទោះណា អ្នកជាគូស្នេហ៍ឬប្តីប្រពន្ធដែលចូលចិត្តសិចក្តី តែអ្នកគួរពិភាគ្សាជាមួយនាងសិនមុននឹងអនុវត្តដូចភាពយន្តអាស អាភាស ។ ប្រសិនជាធ្វើដោយឯកចិត្ត នោះការឡើងឋានសួគ៌របស់អ្នកមិនអាចបញ្ចប់ដោយភាពស្រណុកស្រួលទេ ។
៨- មាត់ឡូឡា ៈ
បើទោះជាស្រួលប៉ុនណាក៏ដោយ អ្នកគួរតែចេះទប់ចិត្តរក្សាភាពស្ងប់ស្ងាត់ ។ ប៉ុន្តែ មានរឿងខ្លះដែលអ្នកអាចធ្វើទៅបានក្នុងនោះមានដូចជា ថ្ងូរ ឬនិយាយតិចៗថា «ស្រួលណាស់»។ បែបនេះអាចលើកទឹកចិត្តដល់ដៃគូជួយឱ្យអ្នករឹតតែស្រួលឡើង ។
៩- ប្រព្រឹត្តហាក់ដូចដៃគូជាម៉ាស៊ីន ៈ
សម្រាប់ បុរស ការសម្រុកខ្លាំងៗនិងញាប់ស្ទើរដកខ្យល់មិនរួច អាចនាំឱ្យខ្លួនគេសប្បាយ ។ ប៉ុន្តែសម្រាប់នារីវិញគឺមិនពេញចិត្តបែបនេះទេ ។ នារីត្រូវការចាំបាច់នូវការថ្នមថ្នាក់ ដូច្នេះល្បឿនវាយលុករបស់បុរសគួរមានយឺតមានលឿនតាមស្ថានភាពជាក់ ស្តែង ។ ត្រូវចេះច្នៃប្រឌិតនិងផ្លាស់ប្តូរ ៕
Subscribe to:
Post Comments
(
Atom
)


No comments :
Post a Comment