Friday, March 31, 2017
ម្ហូបខ្មែរ ច្រើនណាស់ នៅបុណ្យភូមិ កុំភ្លេចទៅភ្លក់
រៀងរាល់ឆ្នាំ "បុណ្យភូមិ" មិនដែលភ្លេចទេនៅម្ហូបចំណីខ្មែរយើងដែលពេញនិយមក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី ដែលជាក់ស្តែងឆ្នាំនេះបុណ្យភូមិនឹងមាន "ភូមិម្ហូបចំណីខ្មែរ" ដែលចម្រុះទៅដោយរបស់ឆ្ងាញ់ៗរបស់ខ្មែរយើងដូចជា នំអន្សម នំគប នំបត់ នំគ្រក់ បាយ ម្ហូប សម្លរខ្មែរ ត្រីងៀត ត្រីឆ្អើរ ទឹកអំពៅ ទឹិកដូង ទឹកត្នោតផ្អែម ។ល។ ព្រមជាមួយបង្អែមខ្មែរផងដែរដូចជាតំប៉ែរ បង្អែមគ្រាប់ត្នោតជាដើម។
បុណ្យភូមិជាកម្មវិធីមួយដែលប្រមូលផ្តុំដោយទិដ្ឋភាពផ្សេងនៃទំនៀមទម្លាប់នៃការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានទម្រង់សិល្បៈ ទស្សនីយភាព ល្បែងប្រជាប្រិយជាច្រើន ក៏ដូចជាការរាំលេងកំសាន្តជាមួយតន្រ្តីបុរាណខ្មែរដូចជារាំវង់ ឡាំលាវ សារាវាន់ជាដើម។
ចង់ដឹងថាទិដ្ឋភាពភូមិម្ហូបចំណីខ្មែរនៅបុណ្យភូមិយ៉ាងណា សូមអញ្ជើញមកចូលរួមលេងកំសាន្តនៅបុណ្យភូមិទាំងអស់គ្នានៅថ្ងៃទី 7-8-9 ខែមេសាខាងមុខនេះ ចាប់ពីម៉ោង 7ព្រឹកដល់ម៉ោង 10យប់នៅវត្តទួលក្រសាំងហួសក្រុងតាខ្មៅបន្តិច។
មិនមែនមានតែម្ហូបប៉ុណ្ណេះទេ នៅមានអីច្រើនទៀត ក្រៅពីម្ហូប។
Subscribe to:
Post Comments
(
Atom
)




No comments :
Post a Comment